គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 1:36-45 Khmer Standard Version (KHSV)

36. កូន​ចៅ​លោក​បេន‌យ៉ាមីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

37. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។

38. កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

39. ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។

40. កូន​ចៅ​លោក​អេ‌ស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន

41. ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។

42. រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

43. ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។

44. នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។

45. ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ

សូមអានជំពូកពេញលេញ ជន‌គណនា 1