គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:50-57 Khmer Standard Version (KHSV)

50. ក្រោយ​មក លោក​អប៊ីម៉ា‌ឡេក​ទៅ​ក្រុង​ថេ‌បេស គាត់​ឡោម‌ព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។

51. នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។

52. លោក​អប៊ីម៉ា‌ឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។

53. ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។

54. ភ្លាម​នោះ លោក​អប៊ីម៉ា‌ឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

55. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ថា គាត់​បាន​ស្លាប់​ហើយ​នោះ គេ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

56. គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស​លោក​អប៊ីម៉ា‌ឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង‌ប្អូន​គាត់​ទាំង​ចិត‌សិប​នាក់។

57. ព្រះ‌ជាម្ចាស់​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្ដាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9