គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:2-5 Khmer Standard Version (KHSV)

2. លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជំនះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បង‌ប្អូន​បាន​ធ្វើ​ឡើយ។ បង‌ប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បង‌ប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀ‌ស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត?

3. ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បង‌ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។

4. លោក​គេឌាន និង​ទ័ព​ទាំង​បី​រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយ‌ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។

5. ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំប៉័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្ដេច​សាសន៍​ម៉ាឌាន»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 8