គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:15-20 Khmer Standard Version (KHSV)

15. លោក​គេឌាន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់‌ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។

17. លោក​គេឌាន​ទូល​តប​ថា៖ «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ព្រះ‌អម្ចាស់​ដែល​កំពុង​តែ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្របាទ​មែន!

18. សូម​លោក​ម្ចាស់​កុំ​អញ្ជើញ​ទៅ​ណា ចាំ​ខ្ញុំ​ប្របាទ​ត្រឡប់​មក​វិញ ទាំង​នាំ​យក​តង្វាយ​មក​ជូន​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​ត្រឡប់​មក​វិញ»។

19. លោក​គេឌាន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀបចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំប៉័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។

20. ទេវតា​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំប៉័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6