គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 4:9-15 Khmer Standard Version (KHSV)

9. លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចំបាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។

10. នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​ណែប‌ថាលី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។

11. លោក​ហេប៊ើរ ជា​ជន‌ជាតិ​កែន បាន​បែក​ចេញ​ពី​ជន‌ជាតិ​កែន​ឯ​ទៀតៗ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហូបាប់ បង​ថ្លៃ​របស់​លោក​ម៉ូសេ។ គាត់​បោះ​ជំរំ​នៅ​ក្បែរ​ដើម​ជ្រៃ​ស្អាណា‌នឹម ជិត​ភូមិ​កេដែស។

12. មាន​គេ​ជម្រាប​លោក​ស៊ីសេ‌រ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។

13. លោក​ស៊ី‌សេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូ‌សេត‌កូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។

14. ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។

15. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​ស៊ី‌សេ‌រ៉ា ព្រម​ទាំង​រទេះ​ចំបាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ី‌សេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចំបាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 4