គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 3:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។

2. ព្រះ‌អង្គ​គ្រាន់​តែ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។

3. ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។

4. ព្រះ‌អម្ចាស់​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​គោរព​តាម​បទ‌បញ្ជា ដែល​ព្រះ‌អង្គ​ប្រទាន​មក​បុព្វបុរស​របស់​គេ តាម​រយៈ​លោក​ម៉ូសេ​ឬ​យ៉ាង​ណា។

5. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

6. គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។

សូមអានជំពូកពេញលេញ ចៅហ្វាយ 3