គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 21:2-12 Khmer Standard Version (KHSV)

2. ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​បេត‌អែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។

3. គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល? ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បាត់​បង់​កុល‌សម្ព័ន្ធ​មួយ?»។

4. ស្អែក​ឡើង ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេ​ត្រី​ភាព។

5. បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡា‌រិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីស‌ប៉ា​នឹង​ត្រូវ​ស្លាប់។

6. ម្យ៉ាង​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​កំពុង​តែ​បាត់​កុល‌សម្ព័ន្ធ​មួយ។

7. តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

8. គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ

9. ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជា‌ជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។

10. ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

11. ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។

12. ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

សូមអានជំពូកពេញលេញ ចៅហ្វាយ 21