គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 21:11-19 Khmer Standard Version (KHSV)

11. ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។

12. ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

13. បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេន‌យ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រា‌អែល​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។

14. នៅ​គ្រា​នោះ ពួក​បេន‌យ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំ‌នៅ​របស់​គេ​វិញ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ ឲ្យ​ពួក​បេន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។

15. ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ណាស់ ព្រោះ​ព្រះ‌អម្ចាស់​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល។

16. ពេល​នោះ អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ?

17. ពួក​បេន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។

18. ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី‌ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។

19. អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេត‌អែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេត‌អែល​ទៅ​ស៊ីគែម)។

សូមអានជំពូកពេញលេញ ចៅហ្វាយ 21