គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:4-10 Khmer Standard Version (KHSV)

4. បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបៀរ ជា​ទឹក​ដី​របស់​ពួក​បេន‌យ៉ាមីន ដើម្បី​សម្រាក​នៅ​ពេល​យប់។

5. យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបៀរ​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោម‌ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។

6. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យក​សាក‌សព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ដ្បិត​ពួក​បេន‌យ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់‌ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ស្រុក​អ៊ីស្រា‌អែល។

7. ឥឡូវ​នេះ បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​បង‌ប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ចុះ!»។

8. ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្ដី ឬ​ក្នុង​ផ្ទះ​ក្ដី។

9. យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។

10. យើង​ត្រូវ​ជ្រើស​រើស​មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សម្រាប់​ពល​ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​នៅ​ក្រុង​គីបៀរ ដើម្បី​ដាក់​ទណ្ឌ‌កម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រា‌អែល»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20