គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 2:11-15 Khmer Standard Version (KHSV)

11. ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល។

12. ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជា‌ជន​ដែល​រស់​នៅ​ជុំ‌វិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

13. ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។

14. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។

15. រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​ជា‌និច្ច ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។

សូមអានជំពូកពេញលេញ ចៅហ្វាយ 2