គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 2:1-4 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ឡើង​ពី​គីល‌កាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស*​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី*​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ។

2. រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំង‌ឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ?

3. ដូច្នេះ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​គូ​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ព្រះ​នានា​របស់​ពួក​គេ»។

4. នៅ​ពេល​ឮ​ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 2