គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 15:1-7 Khmer Standard Version (KHSV)

1. បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​ឲ្យ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទេ។

2. គាត់​និយាយ​មក​កាន់​លោក​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​ឲ្យ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។

3. លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។

4. លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។

5. លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។

6. ជន‌ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។

7. ពេល​នោះ លោក​សាំសុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​នឹង​សង‌សឹក​អ្នក​រាល់​គ្នា​ជា‌និច្ច»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 15