គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 13:23-25 Khmer Standard Version (KHSV)

23. ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។

24. ភរិយា​របស់​លោក​ម៉ាណូអា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក។

25. ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្ដើម​ធ្វើ​សកម្ម‌ភាព​ក្នុង​ជីវិត​លោក ពេល​លោក​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។

សូមអានជំពូកពេញលេញ ចៅហ្វាយ 13