គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 12:1-5 Khmer Standard Version (KHSV)

1. អ្នក​ស្រុក​អេប្រាអ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្ដី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។

2. លោក​យែបថា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជា‌ជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បង‌ប្អូន​ដែរ តែ​បង‌ប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។

3. ដោយ​ឃើញ​ថា​បង‌ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។

4. លោក​យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រាអ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ទៅ​ចូល​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ!»។

5. អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»

សូមអានជំពូកពេញលេញ ចៅហ្វាយ 12