គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 11:36-40 Khmer Standard Version (KHSV)

36. នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។

37. នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។

38. លោក​យែបថា​ក៏​យល់​ព្រម​ឲ្យ​នាង​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​នាង។

39. លុះ​គម្រប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​លោក​យក​នាង​ធ្វើ​យញ្ញ‌បូជា តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រកាន់​ទំនៀម‌ទម្លាប់​ដូច​ត​ទៅ:

40. រៀង​រាល់​ឆ្នាំ កូន​ក្រមុំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​នាំ​គ្នា​ទៅ​យំ​រំឭក​ដល់​កូន​ស្រី​លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ ចំនួន​បួន​ថ្ងៃ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 11