គម្ពីរសញ្ញាថ្មី

៣ យ៉ូហាន 1:3-8 Khmer Christian Bible (KCB)

3. ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ព្រោះ​មាន​បងប្អូន​មក​ធ្វើ​បន្ទាល់​អំពី​អ្នក​ថា​បាន​នៅ​ក្នុង​សេចក្ដី​ពិត​ ដូច​ដែល​អ្នក​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​នោះ​ហើយ។​

4. ខ្ញុំ​គ្មាន​អំណរ​ណា​លើស​ជាង​សេចក្ដី​ទាំង​នេះ​ទេ​ គឺ​ដោយ​ខ្ញុំ​បាន​ឮ​ថា​ កូន‍ៗ​របស់​ខ្ញុំ​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត។​

5. ប្អូន​ជាទី​ស្រឡាញ់​អើយ!​ អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ពួក​បងប្អូន​ និង​សម្រាប់​អ្នកក្រៅ​ គឺ​អ្នក​បាន​ធ្វើ​ដោយ​ស្មោះត្រង់​

6. ហើយ​ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​នៅ​ចំពោះ​មុខ​ក្រុមជំនុំ។ ពេល​អ្នក​ជូន​ដំណើរ​ពួកគេ​បន្ដ​ទៀត​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ នោះ​អ្នក​ធ្វើ​ល្អ​ហើយ​

7. ដ្បិត​គេ​បាន​ចេញ​ទៅ​ ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ​អង្គ​ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ។​

8. ដូច្នេះ​ យើង​ត្រូវ​ជួយ​ទំនុកបម្រុង​មនុស្ស​បែប​នេះ​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​អ្នក​រួម​ការងារ​សម្រាប់​សេចក្ដី​ពិត។​

សូមអានជំពូកពេញលេញ ៣ យ៉ូហាន 1