12. មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិតក៏ធ្វើបន្ទាល់ល្អៗពីលោកដេមេទ្រាស រីឯយើងវិញក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងដែរថា សេចក្ដីបន្ទាល់របស់យើងជាពិត។
13. ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នក ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយស្លាបប៉ាកកា និងទឹកខ្មៅនោះទេ
14. ព្រោះខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួបអ្នកឆាប់ៗនេះ ហើយនិយាយដោយផ្ទាល់មាត់។
15. សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ដ។ មិត្ដសម្លាញ់ដែលនៅទីនេះក៏ជម្រាបសួរមកអ្នកដែរ សូមជម្រាបសួរដល់មិត្ដសម្លាញ់ដែលនៅទីនោះតាមឈ្មោះផង។