គម្ពីរសញ្ញាថ្មី

៣ យ៉ូហាន 1:11-15 Khmer Christian Bible (KCB)

11. ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​ត្រាប់​តាម​សេចក្ដី​ល្អ​ កុំ​ឲ្យត្រាប់​តាម​សេចក្ដី​អាក្រក់​ឡើយ​ អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ អ្នក​នោះ​មក​ពី​ព្រះជាម្ចាស់​ហើយ​ រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​អាក្រក់​វិញ​ អ្នក​នោះ​មិន​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ។​

12. មនុស្ស​ទាំង​អស់​ ព្រមទាំង​សេចក្ដី​ពិត​ក៏​ធ្វើ​បន្ទាល់​ល្អៗ​ពី​លោក​ដេមេទ្រាស​ រីឯ​យើង​វិញ​ក៏​ធ្វើ​បន្ទាល់​ដែរ​ ហើយ​អ្នក​ក៏​ដឹងដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​យើង​ជាពិត។​

13. ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើនដែល​ត្រូវ​សរសេរ​មក​អ្នក​ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប៉ាកកា​ និង​ទឹកខ្មៅ​នោះ​ទេ​

14. ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ជួប​អ្នក​ឆាប់ៗ​នេះ​ ហើយ​និយាយ​ដោយ​ផ្ទាល់​មាត់។​

15. សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ។​ មិត្ដ​សម្លាញ់​ដែល​នៅ​ទីនេះ​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ​ សូម​ជម្រាបសួរ​ដល់​មិត្ដ​សម្លាញ់​ដែល​នៅ​ទីនោះ​តាម​ឈ្មោះ​ផង។​

សូមអានជំពូកពេញលេញ ៣ យ៉ូហាន 1