16. ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួនបានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។
17. ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ដោយព្រោះអ្នករាល់គ្នាបានដឹងសេចក្ដីនេះជាមុនរួចហើយ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវសេចក្ដីខុសឆ្គងរបស់ពួកមនុស្សអាក្រក់អូសទាញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួននោះឡើយ
18. ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់គ្នាបានចម្រើនឡើងខាងឯព្រះគុណ និងខាងឯការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងទាំងនៅពេលឥឡូវនេះ និង រហូតអស់កល្បជានិច្ច អាម៉ែន។