គម្ពីរសញ្ញាថ្មី

២ ពេត្រុស 1:17-21 Khmer Christian Bible (KCB)

17. ដ្បិត​ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​

18. យើង​បាន​ឮ​សំឡេង​នេះ​ចេញ​ពី​ស្ថាន​សួគ៌​មក​ នៅ​ពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។​

19. យើង​មាន​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល​ដ៏​ប្រាកដ​ប្រជា​ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​

20. ជា​បឋម​ត្រូវ​ដឹង​ថា​ គ្រប់​ទាំង​ការ​ថ្លែង​ព្រះ​បន្ទូល​នៅ​ក្នុង​បទគម្ពីរ​មិន​មែន​ជា​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នកណា​ម្នាក់​ឡើយ​

21. ដ្បិត​ការ​ថ្លែង​ព្រះបន្ទូល​មិន​មែន​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ​ គឺ​មនុស្ស​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​ដែល​ព្រះវិញ្ញាណ​បណ្ដាល។​

សូមអានជំពូកពេញលេញ ២ ពេត្រុស 1