គម្ពីរសញ្ញាថ្មី

២ ពេត្រុស 1:1-6 Khmer Christian Bible (KCB)

1. ខ្ញុំ​ ស៊ីម៉ូន​ពេត្រុស​ ជា​បាវបម្រើ​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ដូច​ជា​ជំនឿ​របស់​យើង​ដែរ​ តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​

2. ដោយសារ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​

3. ដ្បិត​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​សម្រាប់​ជីវិត​ និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក‍​ឯ​សិរី​រុងរឿង​ និង‍​សេចក្ដី​ល្អ​របស់​ព្រះអង្គ​ផ្ទាល់​

4. ហើយ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស​អស្ចារ្យ​ដល់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ចំណែក​នៅ​ក្នុង​លក្ខណៈ​របស់​ព្រះជាម្ចាស់​តាមរយៈ​សេចក្ដី​សន្យា​ទាំង​នោះ​ ព្រមទាំង​រួច​ផុត​ពី​សេចក្ដី​ពុករលួយ​នៅ​ក្នុង​លោកិយ​នេះ​ ដែល​កើត​ពី​សេចក្ដី​ប៉ងប្រាថ្នា។​

5. ហេតុ​នេះ​ហើយ​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​ទៅ​លើ​សេចក្ដី​ល្អ​នោះ​

6. បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ទៅ​លើ​ការ​ស្គាល់​ព្រះជាម្ចាស់​ បន្ថែម​ការ​អត់ធ្មត់​ទៅ​លើ​ការ​គ្រប់គ្រង​ចិត្ត​ បន្ថែម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ទៅ​លើការ​អត់ធ្មត់​

សូមអានជំពូកពេញលេញ ២ ពេត្រុស 1