5. រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។
6. ដ្បិតខ្ញុំត្រូវបានច្រូចជាតង្វាយច្រូច ជាស្រេចហើយ រីឯពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ដែរ
7. ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។
8. ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
9. ចូរព្យាយាមមកឯខ្ញុំជាប្រញាប់
10. ដ្បិតលោកដេម៉ាសបានបោះបង់ខ្ញុំចោលហើយ គាត់បានទៅឯក្រុងថែស្សាឡូនិចដោយព្រោះគាត់ស្រឡាញ់លោកិយនេះ។ លោកក្រេសេនទៅស្រុកកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា
11. មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងមុខងារបម្រើ
12. រីឯលោកទីឃីកុសវិញ ខ្ញុំបានចាត់ឲ្យទៅឯក្រុងអេភេសូរ។
13. ពេលអ្នកមក សូមយកអាវធំដែលខ្ញុំទុកនឹងលោកការពូសនៅក្រុងទ្រអាសមកជាមួយផង ព្រមទាំងសៀវភៅទាំងឡាយដែរ ជាពិសេសសៀវភៅធ្វើពីស្បែក។
14. លោកអ័លេក្សានត្រុសជាជាងស្ពាន់បានប្រព្រឹត្តអាក្រក់ច្រើនណាស់មកលើខ្ញុំ ព្រះអម្ចាស់នឹងសងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្តមិនខាន
15. ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីដែលយើងប្រកាស។