2. ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាសមិនថា ត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់គ្រប់បែបយ៉ាង
3. ដ្បិតនឹងមានគ្រាមួយដែលពួកគេលែងស្ដាប់សេចក្ដីបង្រៀនត្រឹមត្រូវទៀតហើយ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូជាច្រើនសម្រាប់ខ្លួនឯងទៅតាមសេចក្តីប៉ងប្រាថ្នា ដើម្បីឲ្យនិយាយអ្វីដែលត្រចៀករបស់ពួកគេរមាស់ចង់ស្ដាប់
4. ពួកគេនឹងបែរត្រចៀកចេញពីសេចក្ដីពិត រួចបែរទៅស្ដាប់រឿងព្រេងវិញ។
5. រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។
6. ដ្បិតខ្ញុំត្រូវបានច្រូចជាតង្វាយច្រូច ជាស្រេចហើយ រីឯពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ដែរ
7. ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។
8. ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
9. ចូរព្យាយាមមកឯខ្ញុំជាប្រញាប់
10. ដ្បិតលោកដេម៉ាសបានបោះបង់ខ្ញុំចោលហើយ គាត់បានទៅឯក្រុងថែស្សាឡូនិចដោយព្រោះគាត់ស្រឡាញ់លោកិយនេះ។ លោកក្រេសេនទៅស្រុកកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា
11. មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងមុខងារបម្រើ
12. រីឯលោកទីឃីកុសវិញ ខ្ញុំបានចាត់ឲ្យទៅឯក្រុងអេភេសូរ។