គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 4:16-22 Khmer Christian Bible (KCB)

16. ពេល​ដែល​ខ្ញុំ​ឆ្លើយ​ការពារ​ខ្លួន​លើក​ដំបូង​ គ្មាន​អ្នកណា​គាំទ្រ​ខ្ញុំ​ទេ​ គឺ​ពួកគេ​បាន​បោះបង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា​ សូម​កុំ​ឲ្យ​ពួកគេ​ជាប់​ទោស​ដោយសារ​ការ​នោះ​ឡើយ។​

17. ប៉ុន្ដែ​ព្រះអម្ចាស់​បាន​គង់​ជាមួយ​ខ្ញុំ​ ហើយ​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ប្រកាស​សព្វ​គ្រប់​ និង​ដើម្បី​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​បាន​ឮ​តាមរយៈ​ខ្ញុំ​ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​តោ។​

18. ព្រះអម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង​ ហើយ​ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​របស់​ព្រះអង្គ​ដោយ​សុវត្ថិភាព​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​

19. សូម​ជម្រាបសួរ​ដល់​នាង​ព្រីសីល​ និង​លោក​អ័គីឡា​ ព្រមទាំង​ក្រុម​គ្រួសារ​លោក​អូនេស៊ិភ័រ​ផង​ដែរ។​

20. លោក​អេរ៉ាស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស​ រីឯ​លោក​ទ្រភីម​ ខ្ញុំ​បាន​ទុក​ឲ្យ​នៅ​ក្រុង​មីលេត​ ព្រោះ​គាត់​ឈឺ។​

21. ចូរ​អ្នក​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវ​រងារ។​ លោក​អ៊ើប៊ូឡុស​ លោក​ពូដេន​ លោក​លីណុស​ និង​នាង​ក្លូឌា​ ព្រមទាំង​បងប្អូន​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។​

22. សូម​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​វិញ្ញាណ​របស់​អ្នក។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 4