គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 4:1-3 Khmer Christian Bible (KCB)

1. នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​នឹង​ជំនុំ​ជម្រះ​ទាំង​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​ ព្រមទាំង​ដោយ​ការ​យាង​មក​របស់​ព្រះអង្គ​ និង​នគរ​របស់​ព្រះអង្គ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​យ៉ាង​ម៉ឺងម៉ាត់​ថា​

2. ចូរ​ប្រកាស​ព្រះបន្ទូល​ ហើយ​ខិតខំ​ប្រកាស​មិន​ថា​ ត្រូវ​ពេល​ ឬ​ខុស​ពេល​ឡើយ​ ចូរ​ទូន្មាន​ ស្តី​បន្ទោស​ លើក​ទឹកចិត្ត​ និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែប​យ៉ាង​

3. ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​នឹង‍​ប្រមូល​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង​ទៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ ដើម្បី​ឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់​

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 4