12. ហើយអស់អ្នកដែលចង់រស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ ក៏នឹងត្រូវគេបៀតបៀនដែរ
13. រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញនឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ
14. ប៉ុន្តែអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន និងជឿប្រាកដដោយដឹងថា អ្នកបានរៀនពីអ្នកណា
15. ហើយអ្នកបានស្គាល់បទគម្ពីរបរិសុទ្ធតាំងពីតូចដែលអាចនាំឲ្យអ្នកមានប្រាជ្ញា ដើម្បីទទួលសេចក្ដីសង្គ្រោះតាមរយៈជំនឿលើព្រះគ្រិស្ដយេស៊ូ
16. ដ្បិតគ្រប់ទាំងបទគម្ពីរព្រះជាម្ចាស់បានបណ្ដាលឲ្យសរសេរឡើង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឮកឲ្យដឹងខ្លួន ការកែតម្រង់ និងការអប់រំអំពីសេចក្ដីសុចរិត
17. ដើម្បីឲ្យអ្នកសំណប់របស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍ ហើយត្រៀមជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង។