គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 1:11-17 Khmer Christian Bible (KCB)

11. ហើយ​សម្រាប់​ដំណឹង​ល្អ​នេះ​ ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ ជា​សាវក​ ហើយ​ជា​គ្រូ​ផង​

12. ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​រងទុក្ខ​លំបាក​ទាំង​អស់​នេះ​ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្មាស់​ឡើយ​ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ព្រះអង្គ​អាច​រក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ​បាន​រហូត​ដល់​ថ្ងៃ​នោះ។​

13. ចូរ​កាន់​តាម​ពាក្យ​ត្រឹមត្រូវ​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ទុក​ជា​គំរូ​ដោយ​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ចុះ។​

14. ចំពោះ​សេចក្ដី​ល្អ​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ ចូរ​រក្សា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង។​

15. អ្នក​ដឹង​ការ​នេះ​ហើយ​ថា​ ពួកអ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​អស់​បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ​ ក្នុង​ចំណោម​ពួកគេ​មាន​លោក​ភីកេឡុស​ និង​លោក​ហ៊ើម៉ូនគេន‍។​

16. សូម​ព្រះអម្ចាស់​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ិភ័រ​ ដ្បិត​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្រាល​ជា​ញឹកញាប់​ ហើយ​ក៏​មិន​ខ្មាស់​ដោយសារ​ចំណង​របស់​ខ្ញុំ​ដែរ​

17. សូម្បី​តែ​នៅ​ពេល​គាត់​មក​ក្រុង​រ៉ូម​ គាត់​បាន​ព្យាយាម​ស្វែង​រក​ខ្ញុំ​រហូត​ទាល់​តែ​បាន​ជួប។​

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 1