គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 1:1-6 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ជា​សាវក​របស់​ព្រះគ្រិស្ដ​យេស៊ូ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ស្រប​ទៅ​តាម​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

2. ជូន​ចំពោះ​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្តា​ករុណា​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​

3. ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​

4. គឺ​នឹកចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក​ ហើយ​ចង់​ជួប​អ្នក​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ខ្ញុំ​ពេញ​ដោយ​អំណរ។​

5. ខ្ញុំ​នឹកចាំ​ពី​ជំនឿ​ដ៏​ឥត​ពុតត្បុត​ដែល​មាន​នៅ​ក្នុង​អ្នក​ ដែល​មុន​ដំបូង​ជំនឿ​នោះ​ស្ថិត​នៅ​ក្នុង​ឡូអ៊ីស​ជា​ជីដូន​របស់​អ្នក​ បន្ទាប់​មក​នៅ​ក្នុង​អ៊ើនីស​ជា​ម្តាយ​របស់​អ្នក​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ជំនឿ​នោះ​ក៏​នៅ​ក្នុង​អ្នក​ដែរ។​

6. ហេតុ​នេះ​ហើយ​ខ្ញុំ​រំឮក​អ្នក​ថា​ ចូរ​ធ្វើ​ឲ្យ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​មាន​នៅ​ក្នុង​អ្នក​តាមរយៈ​ការ​ដាក់​ដៃ​របស់​ខ្ញុំ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ។​

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 1