គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 3:12-18 Khmer Christian Bible (KCB)

12. ដូច្នេះ​យើង​បង្គាប់​ និង​ដាស់​តឿន​ដល់​មនុស្ស​បែប​នោះ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ថា​ សូម​ឲ្យ​ពួកគេ​ធ្វើ​ការ​ដោយ​ស្ងៀមស្ងាត់​ ហើយ​បរិភោគ​អាហារ​របស់​ខ្លួន​ចុះ‍។​

13. ចំពោះ​អ្នក​រាល់គ្នា​វិញ​ បងប្អូន​អើយ!​ កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ដ​ល្អ​ឡើយ។​

14. បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​សំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ ចូរ​សំគាល់​អ្នក​នោះ​ចុះ​ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ ដើម្បី​ឲ្យ​គេ​ខ្មាស​

15. ប៉ុន្ដែ​មិន​ត្រូវ​រាប់​គេ​ជា​សត្រូវ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ដាស់តឿន​គេ​ដូច​ជា​បងប្អូន​វិញ។​

16. សូម​ព្រះអម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​ជានិច្ច។​ សូម​ព្រះអម្ចាស់​គង់​ជាមួយ​អ្នក​រាល់គ្នា។​

17. ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់​ដៃ​ ហើយ​ជា​សំគាល់​នៅ​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​សរសេរ​ដូច្នេះ​ថា​

18. សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង៕​

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 3