គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 1:7-12 Khmer Christian Bible (KCB)

7. ហើយ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បាន​សម្រាក​ជាមួយ​យើង​ នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​

8. នៅ​ក្នុង​អណ្ដាត​ភ្លើង​ ដើម្បី​សងសឹក​អស់​អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់​ និង​អស់​អ្នក​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង។​

9. ពួកគេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​វិនាស​ដ៏​អស់កល្ប​ជានិច្ច​ គឺ​ឃ្លាត​ឆ្ងាយ​ពី​ព្រះភក្ដ្រ​ព្រះអម្ចាស់​ និង​ពី​អំណាច​ដ៏​មាន​សិរី​រុងរឿង​របស់​ព្រះអង្គ​

10. នៅ​ពេល​ដែល​ព្រះអង្គ​យាង​មក​ ដើម្បី​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ និង​ដើម្បី​ទទួល​ការ​ស្ងើច​សរសើរ​នៅ​ក្នុង​ចំណោម​ពួកអ្នក​ជឿ​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។​

11. ហេតុ​នេះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​រាប់​អ្នក​រាល់គ្នា​ជា​ស័ក្តិសម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ ហើយ​ឲ្យ​ព្រះអង្គ​សម្រេច​គ្រប់​ទាំង​បំណង​ល្អ​ និង​កិច្ចការ​ដែល​ធ្វើ​ដោយ​ជំនឿ​ ដោយ​អំណាច​របស់​ព្រះអង្គ​

12. ដើម្បី​ឲ្យ​ព្រះនាម​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​ក៏​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ព្រះអង្គ​ដែរ​ តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 1