11. ព្រមទាំងឲ្យអ្នករាល់គ្នាចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់ សម្រាប់សេចក្ដីសប្បុរសគ្រប់បែបយ៉ាង ដែលធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើង
12. ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។
13. តាមរយៈភស្ដុតាងនៃការឧបត្ថម្ភនេះ ពួកគេនឹងសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះអ្នករាល់គ្នាចុះចូលចំពោះការប្រកាសរបស់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះគ្រិស្ដ និងដោយព្រោះសេចក្ដីសប្បុរសរបស់អ្នករាល់គ្នានៅក្នុងការបរិច្ចាគសម្រាប់ពួកគេ និងមនុស្សទាំងអស់
14. ហើយនៅក្នុងការទូលអង្វររបស់ពួកគេសម្រាប់អ្នករាល់គ្នា ពួកគេស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំង ដោយព្រោះព្រះគុណដ៏លើសលប់របស់ព្រះជាម្ចាស់ដែលនៅលើអ្នករាល់គ្នា។
15. សូមអរព្រះគុណព្រះជាម្ចាស់ចំពោះអំណោយទានដ៏រកថ្លែងពុំបានរបស់ព្រះអង្គ។