គម្ពីរសញ្ញាថ្មី

២ កូរិនថូស 6:1-11 Khmer Christian Bible (KCB)

1. ដោយ​យើង​ធ្វើ​ការ​ជាមួយ​ព្រះជាម្ចាស់​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ដែរ​ថា​ កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ​ដោយ​ឥត​ប្រយោជន៍​ឡើយ​

2. ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​បាន​ស្ដាប់​អ្នក​នៅ​គ្រា​មាន​សេចក្ដី​មេត្ដា​ ហើយ​យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ»។​ មើល៍​ ឥឡូវ​នេះ​ ជា​ពេល​នៃ​សេចក្ដី​មេត្ដា​ មើល៍​ ឥឡូវ​នេះ​ ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ។​

3. យើង​មិន​ផ្ដល់​សេចក្ដី​ដែល​នាំ​ឲ្យ​អ្នកណា​ម្នាក់​ជំពប់​ដួល​ក្នុង​កិច្ចការ​អ្វី​ឡើយ​ ដើម្បី​កុំ​ឲ្យ​មុខងារ​បម្រើ​នោះ​ត្រូវ​រិះគន់​ឡើយ​

4. ​ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដោយ​ការ​ស៊ូទ្រាំ​ជាច្រើន​ក្នុង​ការ​លំបាក​ សេចក្ដី​វេទនា​ សេចក្ដី​ទុក្ខព្រួយ​

5. ការ​វាយដំ​ ការ​ជាប់​ឃុំឃាំង​ ភាព​ចលាចល​ ការ​នឿយ​ហត់​ ការ​អត់ងងុយ​ ការ​តមអាហារ​

6. ដោយ​ចិត្ដ​បរិសុទ្ធ​ ចំណេះ​ដឹង​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ ព្រះវិញ្ញាណ​បរិសុទ្ធ​ សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​

7. និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​

8. ទាំង​មាន​កិត្តិយស​ ​ឬ​អាប់យស​ ទាំង​មាន​ការ​បង្អាប់​បង្អោន​ ឬ​ការ​សរសើរ​ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​ជន​បោកប្រាស់​ ប៉ុន្ដែ​តាម​ពិត​ទៀង​ត្រង់​ទេ​

9. ជា​អ្នក​គ្មាន​គេ​ស្គាល់​ ប៉ុន្ដែ​មាន​គេ​ស្គាល់​ច្បាស់​ ជា​អ្នក​ជិត​ស្លាប់​ ប៉ុន្ដែ​យើង​នៅរស់​ ជា​អ្នក​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់​ឡើយ​

10. ជា​អ្នក​ព្រួយចិត្ដ​ ប៉ុន្ដែ​ត្រេកអរ​ជានិច្ច​ ជា​អ្នក​ក្រ​ក្សត់​ ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចម្រុង​ចម្រើន​ ជា​អ្នក​គ្មាន​អ្វី​សោះ​ ប៉ុន្ដែ​មាន​សព្វ​គ្រប់។​

11. បងប្អូន​នៅ​ក្រុង​កូរិនថូស​អើយ!​ យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នក​រាល់គ្នា​ រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំ​ទូលាយ​ដែរ​

សូមអានជំពូកពេញលេញ ២ កូរិនថូស 6