គម្ពីរសញ្ញាថ្មី

២ កូរិនថូស 2:5-13 Khmer Christian Bible (KCB)

5. ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ព្រួយ​ អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ​ ប៉ុន្ដែ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ខ្លះ​ គឺ‍​ខ្ញុំ​មិន​បំផ្លើស​ទេ​

6. ហើយ​ការ​ដាក់​ទោសសម្រាប់​មនុស្ស​បែប​នេះពី​មនុស្ស​ភាគច្រើន​ នោះ​ល្មម​ហើយ​

7. ដូច្នេះអ្នក​រាល់គ្នា​គួរ​លើកលែង​ទោស​ ព្រមទាំង​កម្សាន្ដ​ចិត្ដ​គាត់​វិញ​ ក្រែងលោ​ការ​ព្រួយចិត្ដ​ហួស​ប្រមាណ​លេប​យក​អ្នក​នោះ​ទៅ​

8. ហេតុនេះ​ខ្ញុំសូម​ដាស់​តឿនអ្នក​រាល់គ្នា​ឲ្យ​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់។​

9. ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​

10. បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ​ឲ្យ​អ្នកណា​ម្នាក់​ ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ ហើយ​រឿង​អ្វី​មួយ​ដែល​ខ្ញុំ​បាន​លើកលែង​ទោស​ហើយ​នោះ​ បើ​ខ្ញុំ​លើកលែង​ទោស​រឿង​អ្វី​មួយ​មែន​ គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះគ្រិស្ដ​

11. ក្រែងលោ​អារក្ស​សាតាំង​បោកប្រាស់​យើង​ ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​គំនិត​របស់​វា​ទេ។​

12. ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​

13. ប៉ុន្ដែ​ខ្ញុំ​មិន​មាន​ភាព​ធូរស្បើយ​នៅ​ក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ​ ព្រោះ​មិន​បាន​ជួប​លោក​ទីតុស​ជា​បងប្អូន​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 2