1. នេះជាលើកទីបីហើយដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់នឹងត្រូវរាប់ជាបានការដោយមាត់សាក្សីពីរ ឬបីនាក់
2. ខ្ញុំធ្លាប់ប្រាប់រួចមកហើយ កាលនៅជាមួយអ្នករាល់គ្នាលើកទីពីរ ប៉ុន្ដែឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំប្រាប់ជាមុនទៀតដល់ពួកអ្នកដែលបានប្រព្រឹត្ដបាបពីមុន និងពួកអ្នកទាំងអស់ផ្សេងទៀតថា បើខ្ញុំមកម្ដងទៀត ខ្ញុំមិនអត់ឱនឲ្យទេ។
3. ដ្បិតអ្នករាល់គ្នាកំពុងរកភស្ដុតាងអំពីការដែលព្រះគ្រិស្ដមានបន្ទូលតាមរយៈខ្ញុំ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺព្រះអង្គមានអំណាចនៅក្នុងអ្នករាល់គ្នា
4. ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្នករាល់គ្នាដែរ។