គម្ពីរសញ្ញាថ្មី

២ កូរិនថូស 10:1-6 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នក​រាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត​ និង​សេចក្ដី​ប្រណី​របស់​ព្រះគ្រិស្ដ​

2. គឺខ្ញុំ​សូម​អង្វរ​ថា​ ពេល​ខ្ញុំ​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​មោះមុត​ដោយ​ការ​ទុកចិត្ត​ដែល​ខ្ញុំ​បាន​គិត​ថា​ ខ្ញុំ​មិន​ខ្លាច​ពួកអ្នក​ខ្លះ​ដែល​គិត​ថា​ យើង​រស់នៅ​តាម​សាច់ឈាម​នោះ​ឡើយ​

3. ដ្បិត​ទោះបី​យើង​រស់នៅ​ខាង​សាច់ឈាម​ក៏ដោយ​ ក៏​យើង​មិន​តយុទ្ធ​តាម​សាច់ឈាម​ដែរ​

4. ព្រោះ​គ្រឿង​សឹក​សង្រ្គាម​របស់​យើង​មិន​មែន​ខាង​សាច់ឈាម​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ​ ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត​

5. ​និង​អស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​

6. ហើយ​ត្រៀម​ជា​ស្រេចដាក់​ទោស​ការ​មិន​ស្ដាប់​បង្គាប់​ទាំងឡាយ​ ​នៅ​ពេល​ដែល​ការស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​បាន​ពោរ​ពេញ។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 10