4. ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។
5. តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
6. ព្រះយេស៊ូគ្រិស្ដនេះហើយដែលបានយាងមកដោយទឹក និងឈាម ហើយមិនមែនតែទឹកប៉ុណ្ណោះទេ គឺមានទាំងទឹក និងឈាម រីឯព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។
7. ដ្បិតមានបីដែលធ្វើបន្ទាល់
8. គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះធ្វើបន្ទាល់តែមួយទេ។
9. បើយើងទទួលស្គាល់សេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់វិសេសជាងទៅទៀត ដ្បិតនេះជាសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់ គឺព្រះអង្គបានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
10. អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
11. ហើយនេះជាសេចក្ដីបន្ទាល់ គឺថា ព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះមាននៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។
12. អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត ប៉ុន្ដែអ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះគ្មានជីវិតឡើយ។
13. ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។