គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 4:14-21 Khmer Christian Bible (KCB)

14. ហើយ​យើង​ក៏​បាន​ឃើញ​ ទាំង​ធ្វើ​បន្ទាល់​ថា​ ព្រះវរបិតា​បាន​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក​

15. អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​

16. យើង​បាន​ស្គាល់​ ព្រមទាំង​បាន​ជឿ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​ដល់​យើង‍។​ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់​ រីឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​ អ្នក​នោះ​ក៏​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ​

17. ដោយ​របៀប​នេះ​ សេចក្ដី​ស្រឡាញ់​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​យើង​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំជម្រះ​ ដ្បិត​ដែល​ព្រះអង្គ​ជា​យ៉ាង​ណា​ យើង​ក៏​ដូច​ជា​ព្រះអង្គ​ដែរ​នៅ​ក្នុង​លោកិយ​នេះ។​

18. នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ឡើយ​ ដ្បិត​សេចក្ដី​ស្រឡាញ់​ដែល​គ្រប់​លក្ខណ៍​កម្ចាត់​សេចក្ដី​ភ័យ​ខ្លាច​ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​ជាប់​មាន​ការ​ដាក់​ទោស​ ដូច្នេះ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច​ អ្នក​នោះ​មិន​ទាន់​គ្រប់​លក្ខណ៍​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ទេ។​

19. រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​

20. បើ​អ្នក​ណា​និយាយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​ជា​អ្នក​កុហក​ហើយ​ ដ្បិត​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​ដែល​ខ្លួន​មើល​ឃើញ​ នោះ​មិន​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ដែល​ខ្លួន​មើល​មិន​ឃើញ​បាន​ឡើយ។​

21. នេះ​ជា​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​ព្រះអង្គ​មក​ គឺ​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ នោះ​ត្រូវ​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 4