គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 1:6-10 Khmer Christian Bible (KCB)

6. បើ​យើង​និយាយ​ថា​ យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះអង្គ​ ប៉ុន្ដែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​ នោះ​យើង​កុហក​ ហើយ​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​ទេ។​

7. ប៉ុន្ដែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​ដូច​ដែល​ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ដែរ​ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ឈាម​របស់​ព្រះយេស៊ូ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ក៏​សំអាត​យើង​ពី​បាប​ទាំង​អស់​ផង។​

8. បើ​យើង​និយាយ​ថា​យើង​គ្មាន​បាប​ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​យើង​ទេ​

9. ប៉ុន្ដែ​បើ​យើង​ទទួល​សារភាព​បាប​របស់​យើង​ នោះ​ព្រះអង្គ​ស្មោះ​ត្រង់​ និង​សុចរិត​ ព្រះអង្គ​នឹង​លើកលែង​ទោស​បាប​របស់​យើង​ ព្រម​ទាំង​សំអាត​យើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់​ផង។​

10. បើ​យើង​និយាយ​ថា​ យើង​មិន​ដែល​ប្រព្រឹត្ដ​បាប​ នោះ​យើង​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​នៅ​ក្នុង​យើង​ទេ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 1