គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 1:1-4 Khmer Christian Bible (KCB)

1. អ្វី​ដែល​មាន​តាំង​ពីដើម​ដំបូង​មក​ ជា​អ្វី​ដែល​យើង​បាន​ឮ​ និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ទាំង​បាន​ប៉ះ​ផ្ទាល់​ដៃ​របស់​យើង​ទៀត​ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​

2. ដ្បិត​ជីវិត​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ ដូច្នេះ​យើង​បាន​ឃើញ​ និង​ធ្វើ​បន្ទាល់​ ព្រម​ទាំង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះវរបិតា​ ហើយ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ។​

3. ដូច្នេះ​ អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ យើង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ប្រកប​ជាមួយ​យើង​ដែរ​ ហើយ​សេចក្ដី​ប្រកប​របស់​យើង​ជា​សេចក្ដី​ប្រកប​ជាមួយ​ព្រះវរបិតា​ និង​ជាមួយ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​

4. យើង​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញ​បរិបូរ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 1