12. ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
13. ដោយព្រោះព្រះអម្ចាស់ ចូរចុះចូលនឹងអំណាចទាំងអស់របស់មនុស្ស មិនថាចំពោះស្ដេចដែលមានអំណាចឧត្ដម
14. ឬលោកអភិបាលដែលស្ដេចបានចាត់ឲ្យដាក់ទោសពួកអ្នកប្រព្រឹត្ដអាក្រក់ និងសរសើរពួកអ្នកប្រព្រឹត្ដល្អនោះទេ
15. ដ្បិតការបិទមាត់មនុស្សល្ងង់ខ្លៅដោយការប្រព្រឹត្ដិល្អជាបំណងរបស់ព្រះជាម្ចាស់។
16. ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះបិទបាំងសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដឲ្យសមជាបាវបម្រើរបស់ព្រះជាម្ចាស់។
17. ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។
18. ឱបាវបម្រើរាល់គ្នាអើយ! ចូរចុះចូលនឹងចៅហ្វាយរបស់អ្នករាល់គ្នាដោយកោតខ្លាចគ្រប់បែបយ៉ាង មិនមែនត្រឹមតែចៅហ្វាយដែលល្អ ហើយស្លូតប៉ុណ្ណោះទេ គឺទាំងចៅហ្វាយដែលកាចផង។
19. ដ្បិតបើអ្នកណាម្នាក់រងទុក្ខដោយអយុត្តិធម៌ ហើយស៊ូទ្រាំដោយព្រោះស្គាល់បំណងរបស់ព្រះជាម្ចាស់ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គហើយ។