គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:6-12 Khmer Christian Bible (KCB)

6. ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ដ​រីករាយ​យ៉ាង​ខ្លាំង​ ទោះ​ជា​ពេល​នេះ​ អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​ដោយ​សារ​សេចក្ដី​ល្បួង​ផ្សេងៗ​ក្ដី

7. ក៏​ដើម្បី​ឲ្យ​ជំនឿ​របស់​អ្នក​រាល់គ្នា​ដែល​វិសេស​ជាង​មាស​ដែល​តែងតែ​ខូច​ ទោះបី​បាន​សាក​ដោយ​សារ​ភ្លើង​ក៏ដោយ​ ឃើញថា​ស្មោះត្រង់​ និង​បាន​ទទួល​ការ​សរសើរ​ សិរី​រុងរឿង​ និង​កិត្ដិយស​នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូ​គ្រិស្ដ​យាង​មក។​

8. អ្នក​រាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ស្រឡាញ់​ព្រះអង្គ​ ហើយ​ទោះបី​ពេល​នេះ​ អ្នក​រាល់គ្នា​មិន​ទាន់​បាន​ឃើញ​ព្រះអង្គ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ ទាំង​មាន​អំណរ​ដ៏​រក​ថ្លែង​ពុំ​បាន​ និង​អំណរ​ដ៏​រុងរឿង​

9. ព្រោះ​អ្នក​រាល់គ្នា​ទទួល​បាន​លទ្ឋផល​នៃ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ដែល​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​របស់​អ្នក​រាល់គ្នា។​

10. ចំពោះ​សេចក្ដី​សង្គ្រោះ​នោះ​ ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​អំពី​ព្រះគុណ​សម្រាប់​អ្នក​រាល់គ្នា​បាន​ខំ​ស្វែងរក​ និង​ស្រាវជ្រាវ​

11. ព្រមទាំង​ស្វែងយល់​ឲ្យ​បាន​ដឹង​អំពី​ពេល​វេលា​ ឬ​កាលៈទេសៈ​បែប​ណា​ដែល​នឹង​កើត​ឡើង​សម្រាប់​សេចក្ដី​បន្ទាល់​ដែល​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​គង់​នៅក្នុង​ពួកគេ​ប្រាប់​ជា​មុន​យ៉ាង​ច្បាស់​អំពី​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ និង​សិរី​រុងរឿង​ដែល​ត្រូវ​មក​តាម​ក្រោយ។​

12. ពួកគេ​បាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំង​នោះ​ មិន​មែន​សម្រាប់​ពួកគេ​ទេ​ គឺ​សម្រាប់​បម្រើ​អ្នក​រាល់គ្នា​វិញ​ ជា​សេចក្ដី​ដែល​ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​ឥឡូវ​នេះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ចាត់​មក​ពី​ស្ថានសួគ៌​ ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។​

សូមអានជំពូកពេញលេញ ១ ពេត្រុស 1