គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:1-4 Khmer Christian Bible (KCB)

1. ខ្ញុំ​ពេត្រុស​ ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ហើយ​ដែល​បាន​បែកខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ស្រុក​ប៉ុនតុស​ ស្រុក​កាឡាទី​ ស្រុក​កាប៉ាដូគា​ ស្រុក​អាស៊ី​ និង​ស្រុក​ប៉ីធូនា​

2. ស្របតាម​គោល​បំណង​របស់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ដែល​បាន​កំណត់​ទុក​ គឺ​ជា​ពួកអ្នក​ដែល​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​ ដើម្បី​ឲ្យ​ស្ដាប់​បង្គាប់​ព្រះយេស៊ូ​គ្រិស្ដ​ និង​ទទួល​បាន​ការ​ប្រោះ​ឈាម​របស់​ព្រះ​អង្គ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​

3. គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើត​យើង​ជា​ថ្មី​ ស្រប​តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​យើង​បាន​ចូលទៅក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រស់​តាមរយៈ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​

4. និង​ដើម្បី​ឲ្យ​យើង​ទទួល​បាន​កេរ្ដិ៍​មរតកដែល​មិន​ពុករលួយ​ ឥត​សៅហ្មង​ ហើយ​មិន​ស្រពោន​ឡើយ​ ជា​កេរ្ដិ៍​មរតក​ដែល​ព្រះជាម្ចាស់​បម្រុង​ទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នក​រាល់គ្នា​

សូមអានជំពូកពេញលេញ ១ ពេត្រុស 1