គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 6:2-4 Khmer Christian Bible (KCB)

2. អ្នកណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ​ អ្នក​នោះ​មិន​ត្រូវ​បង្ហាញ​ការ​មិន​គោរព​ចៅហ្វាយ​នោះ​ដោយ​ព្រោះ​តែ​ជា​បងប្អូន​នឹង​គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​បម្រើ​ចៅហ្វាយ​នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ ដោយ​ព្រោះ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ការ​បម្រើ​ដ៏​ល្អ​នោះ​ជា​អ្នក​ជឿ​ ហើយ​ជា​អ្នក​ជា​ទី​ស្រឡាញ់​ទៀត​ផង‍។​ ចូរ​បង្រៀន​ និង​ដាស់តឿន​គេ​អំពី​សេចក្ដី​ទាំង​នេះ​ចុះ។​

3. បើ​អ្នកណា​បង្រៀន​សេចក្ដី​ណា​ផ្សេង​ទៀត​ ហើយ​មិន​យល់​ស្រប​នឹង​ព្រះបន្ទូល​ដ៏​ត្រឹមត្រូវ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​សេចក្ដី​បង្រៀន​អំពី​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

4. អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​ គេ​មិន​យល់​អ្វី​ទាំង​អស់​ គឺ​វក់​តែ​នឹង​ការ​សួរ​ដេញ​ដោល​គ្នា​ ហើយ​ប្រកែក​គ្នា​អំពី​ពាក្យ​ដែល​នាំ​ឲ្យ​មាន​ការ​ឈ្នានីស​ ការ​បាក់​បែក​ ការ​ជេរ​ប្រមាថ​ ការ​សង្ស័យ​ដ៏​អាក្រក់​

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 6