គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 4:1-5 Khmer Christian Bible (KCB)

1. ប៉ុន្ដែ​ព្រះវិញ្ញាណ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​ នៅ​គ្រា​ចុងក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះបង់​ជំនឿ​ ហើយ​ចាប់​អារម្មណ៍​នឹង​វិញ្ញាណ​បោកបញ្ឆោត​ និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស​

2. ដោយសារ​ពាក្យ​ពុតត្បុត​របស់​ពួក​កុហក​ ដែល​មនសិការ​របស់​ពួកគេ​បាន​ស្ពឹក​អស់​ហើយ​

3. ពួកគេ​ហាមឃាត់​មិន​ឲ្យ​រៀបការ​ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សម្រាប់​ពួកអ្នក​ជឿ​ និង​ពួកអ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​បាន​បរិភោគ​ ទាំង​អរព្រះគុណ​

4. ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ ដូច្នេះ​មិន​ត្រូវ​ចោល​អ្វី​ឡើយ​ នៅ​ពេល​ទទួល​ដោយ​អរព្រះគុណ​ហើយ​

5. ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ពាក្យ​ទូល​អង្វរ។​

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 4