2. ដូច្នេះអ្នកមើលការខុសត្រូវ ត្រូវតែជាអ្នកដែលឥតបន្ទោសបាន គឺមានប្រពន្ធតែម្នាក់ ចេះទប់ចិត្ដ ដឹងខុសត្រូវ មានកិរិយាមាយាទល្អ ចេះរាក់ទាក់ ប៉ិនប្រសប់ក្នុងការបង្រៀន
3. មិនចំណូលស្រា មិនឆេវឆាវ ប៉ុន្ដែមានចិត្ដស្លូតបូត មិនរករឿងឈ្លោះប្រកែក មិនស្រឡាញ់លុយ
4. ចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយការគោរពទាំងស្រុង
5. (បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?)
6. ហើយអ្នកមើលខុសត្រូវនោះ មិនមែនជាអ្នកដែលទើបនឹងជឿឡើយ ក្រែងលោអ្នកនោះកើតមានចិត្ដធំ ហើយជាប់ទោសដូចអារក្សសាតាំងដែរ