គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 3:10-16 Khmer Christian Bible (KCB)

10. ត្រូវ​ពិសោធ​អ្នក​ទាំង​នោះ​ជា​មុន​សិន​ កាល​បើ​ឃើញ​ថា​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ សឹម​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នក​ជំនួយ​ចុះ។​

11. រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​មួលបង្កាច់​ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់ចិត្ដ​ ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

12. អ្នក​ជំនួយ​ត្រូវ​តែ​ជា​អ្នក​មាន​ប្រពន្ធ​តែ​ម្នាក់​ ហើយ​គ្រប់​គ្រង​កូនៗ​ និង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​

13. ដ្បិត​អ្នក​ដែល​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ​នោះ​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន​ ព្រមទាំង​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ។​

14. ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​ ទាំង​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​អ្នក​នៅ​ពេល​ឆាប់ៗ​នេះ​

15. ប៉ុន្ដែ​បើ​ខ្ញុំ​ក្រមក​ក៏​អ្នក​នឹង​ដឹង​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ដ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ ជា​សសរទ្រូង​ និង​ជា​គ្រឹះ​នៃ​សេចក្ដី​ពិត។​

16. ពិត​ណាស់​ អាថ៌កំបាំង​នៃ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​អស្ចារ្យ​ណាស់​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​នៅ​ក្នុង​សាច់ឈាម​ ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ​ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​ មាន​គេ​ប្រកាស​អំពី​ព្រះអង្គ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ មនុស្ស​នៅ​ក្នុង​ពិភព​លោក​ជឿ​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរី​រុងរឿង។​

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 3