គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 5:7-15 Khmer Christian Bible (KCB)

7. ដ្បិត​អ្នក​ដេក​ គេ​ដេក​នៅ​ពេល​យប់​ ហើយ​អ្នក​ស្រវឹង​ ក៏​ស្រវឹង​នៅ​ពេល​យប់​ដែរ​

8. ប៉ុន្ដែ​យើង​ជា​ពួក​នៃ​ថ្ងៃ​ យើង​ត្រូវ​ដឹង​ខ្លួន​ទាំង​ពាក់​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ជា​អាវក្រោះ​ ព្រមទាំង​យក​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្រ្គោះ​ជា​មួក​

9. ពី​ព្រោះ​ព្រះជាម្ចាស់​មិន​បាន​តម្រូវ​យើង​ទុក​សម្រាប់​សេចក្ដី​ក្រោធ​ទេ​ គឺ​សម្រាប់​ទទួល​សេចក្ដី​សង្គ្រោះ​វិញ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​

10. ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ជាមួយ​ព្រះអង្គ​ ទោះបី​យើង​ដឹង​ខ្លួន​ ឬ​ដេក​លក់​ក៏​ដោយ។​

11. ដូច្នេះ​ ចូរ​កម្សាន្ដ​ចិត្ដ​គ្នា​ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ដែល​អ្នក​រាល់គ្នា​កំពុង​ធ្វើ​ស្រាប់។​

12. ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​អង្វរ​អ្នក​រាល់គ្នា​ ចូរ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ទាំង​ដឹកនាំ​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​ និង​ដាស់​តឿន​អ្នក​រាល់គ្នា​

13. រួច​ចូរ​ឲ្យ​តម្លៃ​អ្នក​ទាំង​នោះ​ខ្ពស់​បំផុត​ដោយ​សេចក្ដី​ស្រឡាញ់​ ព្រោះ​តែ​កិច្ចការ​របស់​ពួកគេ។​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ចុះ។​

14. បងប្អូន​អើយ!​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ថា​ ចូរ​ព្រមាន​អស់​អ្នក​ដែល​គ្មាន​សណ្ដាប់​ធ្នាប់​ ចូរ​លើក​ទឹកចិត្ដ​អស់​អ្នក​ដែល​បាក់​ទឹកចិត្ដ​ ចូរ​ជួយ​ទ្រទ្រង់​អស់​អ្នក​ដែល​ខ្សោយ​ និង​មាន​ចិត្ដ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។​

15. ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​អាក្រក់​តប​ស្នង​អំពើ​អាក្រក់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ខំ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​ជានិច្ច​ និង​ដល់​មនុស្ស​ទាំង​អស់។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 5