គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 5:21-28 Khmer Christian Bible (KCB)

21. ប៉ុន្ដែ​ចូរ​ពិសោធ​គ្រប់​ការ​ទាំង​អស់​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​

22. ចូរ​ចៀសវាង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង។​

23. សូម​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង​ ហើយ​រក្សា​ព្រលឹង​ វិញ្ញាណ​ និង​រូបកាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​ឥត​បន្ទោស​បាន​ រហូត​ដល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក។​

24. ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ ព្រះអង្គ​ស្មោះត្រង់​ ហើយ​ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​មិន​ខាន។​

25. បងប្អូន​អើយ!​ សូម​អធិស្ឋាន​សម្រាប់​យើង​ផង‍។​

26. ចូរ​ជម្រាបសួរ​បងប្អូន​ទាំង​អស់​ដោយ​ការ​ថើប​បរិសុទ្ធ​ចុះ។​

27. ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ សូម​អាន​សំបុត្រ​នេះ​ឲ្យ​ពួក​បងប្អូន​ទាំង​អស់​ស្ដាប់​ផង។​

28. សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង‍៕​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 5