គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 5:1-8 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ ចំពោះ​ពេល​វេលា​ និង​ពេល​កំណត់​ ខ្ញុំ​មិន​ចាំ​បាច់​សរសរ​ប្រាប់​អ្នក​រាល់គ្នា​ទេ​

2. ដ្បិត​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។​

3. កាល​ណា​គេ​និយាយ​ថា​ មាន​សន្ដិភាព​ហើយ​ មាន​សន្ដិសុខ​ហើយ​ ពេល​នោះ​សេចក្ដី​វិនាស​នឹង​កើត​ឡើង​ចំពោះ​គេ​មួយ​រំពេច​ ប្រៀប​ដូច​ជា​ស្ដ្រី​មាន​ផ្ទៃពោះ​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន​ ហើយ​គេច​មិន​រួច​ឡើយ‍។​

4. រីឯ​អ្នក​រាល់គ្នា​វិញ​ បងប្អូន​អើយ!​ អ្នក​រាល់គ្នា​មិន​មែន​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់គ្នា​ដូច​ជា​ចោរ​ឡើយ​

5. ព្រោះ​អ្នក​រាល់គ្នា​ជា​កូន​នៃ​ពន្លឺ​ និង​ជា​កូន​នៃ​ថ្ងៃ។​ យើង​មិន​មែន​ជា​ពួក​នៃ​សេចក្ដី​ងងឹត​ ឬ​យប់​ឡើយ​

6. ដូច្នេះ​ យើង​មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក‍ឯ​ទៀត​ឡើយ​ គឺ​យើង​ត្រូវ​ប្រុង​ស្មារតី​ ហើយ​ដឹង​ខ្លួន​ជានិច្ច‍។​

7. ដ្បិត​អ្នក​ដេក​ គេ​ដេក​នៅ​ពេល​យប់​ ហើយ​អ្នក​ស្រវឹង​ ក៏​ស្រវឹង​នៅ​ពេល​យប់​ដែរ​

8. ប៉ុន្ដែ​យើង​ជា​ពួក​នៃ​ថ្ងៃ​ យើង​ត្រូវ​ដឹង​ខ្លួន​ទាំង​ពាក់​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ជា​អាវក្រោះ​ ព្រមទាំង​យក​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្រ្គោះ​ជា​មួក​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 5