គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 4:6-14 Khmer Christian Bible (KCB)

6. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បំពាន​ ឬ​បោក​ប្រាស់​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ​ ព្រោះ​ព្រះអម្ចាស់​នឹង​សងសឹក​ចំពោះ​រឿង​ទាំង​នេះ​ ដូច​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​ពី​មុន​ និង​បាន​បញ្ជាក់​រួច​ហើយ​

7. ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោកគ្រោក​ទេ​ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ។​

8. ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​

9. រីឯ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ខ្ញុំ​មិន​ចាំបាច់​សរសេរ​មក​អ្នក​រាល់គ្នា​ទេ​ ព្រោះ​ព្រះជាម្ចាស់​បង្រៀន​អ្នក​រាល់គ្នា​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​

10. ដ្បិត​អ្នក​រាល់គ្នា​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​មែន​ ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​ខ្លាំង​ឡើងៗ​

11. ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​រស់នៅ​ដោយ​ស្រគត់​ស្រគំ​ ទាំង​បំពេញ​កិច្ចការ​របស់​ខ្លួន​ និង​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ ដូច​ដែល​យើង​បាន​បង្គាប់​អ្នក​រាល់គ្នា​ហើយ​

12. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​អ្នក​ក្រៅ​ ហើយ​ឥត​ត្រូវ​ការ​អ្វី​ឡើយ។​

13. បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ហើយ​នោះ​ទេ​ ក្រែង​លោ​អ្នក​រាល់គ្នា​កើត​ទុក្ខ​ដូច​ជា​អ្នក​ឯ​ទៀត​ដែល​គ្មាន​សង្ឃឹម។​

14. ដ្បិត​បើ​យើង​ជឿ​ថា​ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន​ នោះ​ត្រូវ​ជឿ​ថា​ ព្រះជាម្ចាស់​នឹង​នាំ​ពួកអ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ព្រះយេស៊ូ​ឲ្យ​ទៅ​ជាមួយ​ព្រះ​អង្គ​ដែរ។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 4